ពូជអំបូរម៉ាន៉ាសេ Tribe of Manasseh គឺជាពូជពង្សរបស់កូនប្រុសច្បងរបស់យ៉ូសែប (សូមមើល http://www.dkdl.org/?page_id=2021)។ ក្រោយមកទៀត យ៉ាកុបបានទទួលគាត់និងប្អូនប្រុសរបស់គាត់ (អេប្រាអិម) ជាកូនចិញ្ចឹម (៤៨:១)។
ក្នុងកំឡុងពេលវង្វេងនៅក្នុងវាលរហោស្ថាន ពួកគេតំឡើងត្រសាលនៅខាងលិចរោងឧបោសថ។ យោងតាមការធ្វើជំរឿននៅភ្នំស៊ីណាយ ពូជអំបូរនេះមានមនុស្សចំនួន៣២២០០នាក់ (ជនគណនា ១:១០, ៣៥; ២:២០-២១)។ រយៈពេលសែសិបឆ្នាំក្រោយមកចំនួនរបស់ពួកគេបានកើនឡើងដល់៥២៧០០នាក់ (២៦:៣៤, ៣៧)។
ម៉ូសេបានបែងចែកទឹកដីនៅខាងកើតទន្លេយ័រដាន់សម្រាប់មនុស្សពាក់កណ្តាលក្នុងពូជអំបូរនេះជាមួយនឹងរូបេននិងកាឌ (យ៉ូស្វេ១៣:៧-១៤)។ ទឹកដីនៅខាងកើតទន្លេយ័រដាន់មានតំលៃនិងទំហំធំជាងទឹកដីទាំងអស់ដែលត្រូវបានបែងចែកសម្រាប់ពូជអំបូរនៅក្នុងទឹកដីភីលីស្ទីន។ ពេលខ្លះគេបានហៅទឹកដីនេះថា «ស្រុកកាឡាត»។ នៅខាងលិចទន្លេយ័រដាន់ពូជអំបូរម៉ាន៉ាសេពាក់កណ្តាលទៀតមានទំនាក់ទំនងជាមួយអេប្រាអិមហើយពួកគេមានចំណែកទឹកដីនៅចំកណ្តាលភីលីស្ទីន ដែលផ្នែកល្អបំផុតនៃស្រុកទាំងមូលដែលសំបូរប្រភពទឹក។
Leave a Reply